**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស

លោក ជួន វង្ស វ័យ៣០ឆ្នាំ ធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះក្តីស្រលាញ់ និងចង់ឱ្យកេរដំណែលដូនតានៅគង់វង្ស

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ថែរក្សា ជួសជុល អភិរក្សប្រាង្គប្រាសាទ តាមមធ្យោបាយបណ្ដុះបណ្ដាលអ្នកបន្តវេនឱ្យយល់ដឹងពីជំនាញបច្ចេកទេសដើម្បីរួមគ្នាអភិរក្ស។ ក្នុងនោះមានកូនខ្មែរមួយចំនួនបានស្ម័គ្រចិត្តធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែពួកគេមានក្តីស្រឡាញ់ និងចង់ថែរក្សាកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្ស។

លោក ជួន វង្ស អាយុ ៣០ឆ្នាំ អ្នកភូមិឪឡោក ឃុំបាគង នៃស្រុកប្រាសាទបាគង គឺជាអ្នកចូលរួមជួសជុលប្រាសាទម្នាក់ ក្នុងចំណោមអ្នករួមការងារជាច្រើនទៀត។ លោកមានប្រសាសន៍ថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋចំនួន៤ឆ្នាំមកហើយ។ លោក វង្ស បានឱ្យដឹងថា ដោយសារការស់នៅក្បែរប្រាសាទតាំងពីតូច និងការស្រឡាញ់ផង ជំរុញឱ្យលោកចូលបម្រើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែចិត្តចង់ចូលរួមថែរក្សាកេរដូនតា សម្រាប់ក្មេងជំនាន់ក្រោយបន្តទៀត។

ចំណែកលោក សែន ស៊ុង អាយុជាង៣០ឆ្នាំ គឺជាអ្នកជួសជុលប្រាសាទឥរយៈពេលជាង១០ឆ្នាំ មានប្រសាសន៍ថា ប្រាសាទបុរាណ ដែលដូនតាខ្មែរបានកសាង គឺអស្ចារ្យគ្មានពីរនៅលើលោក។ ការចូលរួមជួសជុលប្រាសាទបុរាណគឺជាសំណាងរបស់លោក ព្រោះតែប្រាសាទបុរាណមានតម្លៃ អាយុកាលខ្ទង់ពាន់ឆ្នាំ មានសាងពីឥដ្ឋ និងពីថ្មធំៗ ស្កឹមស្កៃ និងមិនមានមនុស្សច្រើនទេ ដែលបានចូលរួមថែរក្សាសម្បត្តិដូនតាដោយផ្ទាល់ដូច្នេះឡើយ។

លោក ជួន វង្ស និងលោក សែន ស៊ុង ផ្តាំផ្ញើដល់កូនខ្មែរគ្រប់រូប សូមចូលរួមថែរក្សាប្រាសាទបុរាណដែលជាកេរដំណែលដូនតា កុំធ្វើសកម្មភាពណាមួយដែលនាំឱ្យបាត់បង់តម្លៃប្រាសាទ និងសូមកុំគូសវាសលើថ្ម ឬឥដ្ឋដែលនាំឱ្យខូចខាតដល់ប្រាសាទ ព្រោះប្រាសាទបុរាណ គឺជារបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង