ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចុះសិក្សាស្រាវជ្រាវ និងជួយការពារសិទ្ធិតាមផ្លូវច្បាប់ ជូនយុវជនពីររូបដែលរងបណ្ដឹងចោទប្រកាន់ ផ្ទុយពីការពិត

ភ្នំពេញ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ «សម្តេចតេជោសែន» និងក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តមប្រធាន គី តិច ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ផ្នែកអន្តរាគមន៍ បានចុះសិក្សាស្រាវជ្រាវ និងជួយការពារសិទ្ធិតាមផ្លូវច្បាប់ជាបន្ទាន់ ជូនយុវជនពីររូបដែលត្រូវបានរងបណ្ដឹងចោទប្រកាន់ ផ្ទុយពីការពិត និងគ្មានភស្តុតាងច្បាស់លាស់។
ក្នុងនាមជាមេធាវីការពារសិទ្ធិ និងដោយអនុវត្តភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលយុវជនទាំងពីររូប ត្រូវបានតុលាការសម្រេចឲ្យវិលត្រឡប់មកផ្ទះវិញ ជួបជុំក្រុមគ្រួសារ និងមានការសាទរពីសំណាក់ប្រជាពលរដ្ឋ ពេញភូមិ។
ប្រជាពលរដ្ឋគ្រប់រូប បានថ្លែងអំណរគុណ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ទាំងអស់៕
