សុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ នៅទីក្រុងណាននីង ប្រទេសចិន

ណាននីង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្ម ក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក) នៅទីក្រុងណាននីង ប្រទេសចិន។


