ឯកឧត្តម ផុស សុវណ្ណ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការព័ត៌មាន និងផ្សព្វផ្សាយ បានអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន។
ពិធីខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ៕
