ឯកឧត្តម វ៉ាត់ ចំរើន៖ គម្រោងចម្លាក់រូបសំណាក អត្តពលិក ឆ្នើមៗនៅវិមានឈ្នះ ឈ្នះ គឺស្ថិតក្នុងនីតិវិធីរៀបចំនៅឡើយ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើនអគ្គលេខាធិការNOCC បានឱ្យដឹងថា ឥឡូវនេះ គម្រោងចម្លាក់រូបសំណាក អត្តពលិក ឆ្នើមៗនៅវិមានឈ្នះ ឈ្នះ គឺស្ថិតក្នុងនីតិវិធីរៀបចំ នៅឡើយទេ។ នេះបើយោងតាមCambodia 23។
ឯកឧត្តម វ៉ាត់ បន្តថា ប៉ុន្តែនៅក្នុងនោះវីរភាពលេចធ្លោជាងគេ គឺកីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ហើយបន្ថែមពីលើនេះយើងនឹងជ្រើសរើសម្ចាស់ជ័យលាភីមេដាយមាសស៊ីហ្គេម ដែលលេចធ្លោជាងគេ និងមេដាយមាសច្រើនជាងគេ។
ឯកឧត្តម វ៉ាត់ បញ្ជាក់ថា ដូច្នេះជាដំបូង យើងមាន កីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលដណ្តើមបាន ពានរង្វាន់ឆ្នើម ប្រចាំ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ក្នុងពិធីបិទជាផ្លូវការចំពោះអត្តពលិកឆ្នើមៗ បន្ថែមទៀតយើង កំពុង ជ្រើសរើស ដោយកំពុងធ្វើការ ជាមួយក្រសួងការពារជាតិ ក្នុង ការឆ្លាក់រូបសំណាក ពួកគាត់នៅលើផ្ទាំង វិមានឈ្នះ ឈ្នះ ដើម្បីចារឹកទុកជាប្រវត្តិសាស្ត្រ៕
