**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិក កម្មករនិងមន្ត្រីចូលនិវត្តន៍នៃមន្ទីរសា ធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានរាយការណ៍ថា៖ បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរមានចំនួ២៥ខ្សែ ប្រវែងសរុបចំនួន៧៣៤,៦៤គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលបេតុងកៅស៊ូ AC មានប្រវែង ១២៩,៦៧គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូឌីDBST មានប្រវែង ៣៨៨,២៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងសរសៃដែកមានប្រវែង ៤,០៣គីឡូម៉ែត្រ ផ្លូវដីល្បាយថ្មប្រវែង ១៨៧,០៧គីឡូម៉ែត្រ និងផ្លូវដីប្រវែង ២៥,៦០គីឡូម៉ែត្រ។ការងារ សាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ៥ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣ខាងមុខនេះ។

ការរងារស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង សេរីសោភ័ណ ពី២កន្លង ទៅ ៤កន្លងប្រវែង៨៤,៧៤គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១០ខែមករាឆ្នាំ២០២២កន្លងទៅ ការងារស្តារឡើងវិញកំណត់ផ្លូវជាតិលេខ ៥សេរីសោភ័ណ ប៉ោយប៉ែត ពី២គន្លង ទៅ៤គន្លងសរុបប្រវែង ៣៥,១៤គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍កោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រី កម្មករ ទាំងអស់ ដែលបានខិតខំរួមគ្នាសាមគ្គីគ្នាបំពេញភារៈកិច្ចជាច្រើននៃវិស័យសាធារណការនិងដឹកជញ្ជូនទទួលបាននូវភាពជោគជ័យ ហើយលទ្ធផលដែលកើតចេញសម្រេចបាននាពេលកន្លងមក គឺកើតចេញពីការសហការការងារសាមគ្គីភាពផ្ទៃក្នុង ភាពយកចិត្តទុកដាក់ព្រមទាំងបាន សហការយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ឯកឧត្ដមបានបន្តថា៖ វិស័យសាធារណការនិងដឹកជញ្ជូនជាវិស័យអាទិភាពដែលកំពុងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាពគន្លឹះ៥ មានមនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល។ការពង្រឹងនិងការកែលម្អនៃការគ្រប់គ្រងធនធានមនុស្សដើម្បីប្រែក្លាយទៅជាមនុស្សនិងវិស័យសាធារណការនិងដឹកជញ្ជូនឱ្យកាន់តែមានសមត្ថភាពមានវិជ្ជាជីវៈច្បាស់លាស់និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ ការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមចំ ណែកជំរុញតាមរយៈការលើកកម្ពស់ការធ្វើបដិវត្តន៍កម្មឌីជីថល។ ពង្រឹងគុណភាពមន្ត្រីនិងបច្ចេកទេសវិស័យសាធារណការនិងដឹកជញ្ជូនពិសេសក្នុងការផ្ដល់សេវាសាធារណៈការថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូ វថ្នល់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង