អ្នកនាំពាក្យអគ្គនាយកដា្ឋនអន្តោបវសន៍ បំភ្លឺព័ត៍មានពាក់ព័ន្ធនិងវិទ្យុអាស៊ីសេរី ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មាន ចំណងជើងថា “សង្គមស៊ីវិល ស្នើអាជ្ញាធររឹងបន្ដឹងច្បាប់អន្តោប្រវេសន៍”
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដា្ឋនអន្តោបវសន៍ បានចេញសេចក្តីបំភ្លឺព័ត៍មានពាក់ព័ន្ធទំព័រហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី ដែលមានឈ្មោះ “RFA Khmer” បានធ្វើការផ្សព្វផ្សាយព័ត៌មាន មានចំណងជើងថា “សង្គមស៊ីវិល ស្នើអាជ្ញាធររឹងបន្ដឹងច្បាប់អន្តោប្រវេសន៍” ដែលមានខ្លឹមសារចោទ ប្រកាន់លើការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងការអនុវត្តច្បាប់អន្តោប្រវេសន៍ មានភាពធូររលុង បង្កលក្ខណៈដល់ជនល្មើសធ្វើសកម្មភាពជួញដូរមនុស្សនិងចាប់ជំរិតនៅប្រទេសកម្ពុជា។

