**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង

លោក ស្ទីវិន សាន់៖ សន្តិភាព និងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ លោក អាឡិចសង់ ឡាំកូ (Alexandre Lamko) សាស្រ្តាចារ្យវ័យជាង៨០ឆ្នាំរបស់ខ្ញុំ កាលខ្ញុំសិក្សាឯសកលវិទ្យាល័យក្នុងក្រុងម៉ូស្គូនៃសហព័ន្ធរុស្សុីបានថ្លែងប្រាប់ខ្ញុំថា កាលណាមនុស្សស្រេកឃ្លាន មនុស្សដណ្ដើមគ្នារស់។ នៅពេលមនុស្សបានរស់ មនុស្សចង់មានទ្រព្យ។ នៅពេលមនុស្សមានទ្រព្យ មនុស្សចង់កសាងកេរ្តិ៍ឈ្មោះ។ នៅពេលមនុស្សមានកេរ្តិ៍ឈ្មោះ មនុស្សចង់កសាងប្រវត្តិសាស្ត្រ។

ដូច្នេះ “អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រ…” ប្រសាសន៍របស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសប្រារព្ធទិវាអបអរសាទរខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក ពិតជាត្រឹមត្រូវឥតខ្ចោះ។

“សន្តិភាព” គឺជាពាក្យគន្លឹះត្រូវបានចារទុកជាប្រវត្តិសាស្ត្រនៃសម័យកាលតេជោសែន បន្ទាប់ពីសង្រ្គាមស៊ីវិលរាប់ទសវត្សរ៍ និងការកាប់សម្លាប់យ៉ាងរង្គាលមកលើប្រជាជនកម្ពុជារាប់លាននាក់ក្រោមរបបវាលពិឃាតរបស់ខ្មែរក្រហម ប៉ុល ពត ត្រូវនិរាស។ ដូច្នេះ អ្នកមានសមត្ថភាពពេញលេញ ដើម្បីពន្លត់ភ្នក់ភ្លើងសង្រ្គាមដ៏មហាវិនាសកម្ម និងប្រកបដោយវីរភាព គឺជាវីរៈបុរសខ្មែរ។ សម្តេច ហ៊ុន សែន ជាអគ្គស្ថាបនិកសន្តិភាពដ៏លេចធ្លោមួយរូបត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ ជារដ្ឋបុរសសន្តិភាព និងជាវីរជនស្នេហាជាតិ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជា។

សង្រ្គាម គឺសម្លាប់ និងបំផ្លាញ។
សន្តិភាព គឺជីវិត និងអភិវឌ្ឍន៍។

ក្នុងនាមជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ និងបើទោះបីជាសម្តេច ហ៊ុន សែន ប្រឈមនឹងព្យុះ ភ្លៀង ផ្គរនយោបាយដ៏មហិមាក្តី ក៏នាវាកម្ពុជាបណ្តែតខ្លួនសន្សឹមៗឆ្ពោះទៅដល់គោលដៅសន្តិភាពដូចការគ្រោងទុក។ សម្តេច ហ៊ុន សែន បញ្ចប់សង្រ្គាម ដើម្បីសន្តិភាព។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នមានកាតព្វកិច្ចត្រូវបំពេញ ដើម្បីស្នងមរតកពីបិតារបស់លោក គឺរក្សា និងការពារកេរ្តិ៍ដំណែលសន្តិភាពដ៏ថ្លៃថ្លា។

ប្រសិនបើមានឱកាសគ្រប់គាន់ ខ្ញុំនឹងសរសេរអំពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងការស្នងមរតកនយោបាយពីសម្តេចតេជោ ហ៊ុន សែន នៃនីតិកាលទី៧៕

ដោយ៖ ស្ទីវិន សាន់ អគ្គនាយករង Hot News Asia

អត្ថបទដែលជាប់ទាក់ទង