ឯកឧត្តម ប្រាក់ ងួនហុង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ រវាងកម្ពុជា និងបង់ក្លាដែស

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ រវាងកម្ពុជា និងបង់ក្លាដែស ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងស្វែងរកធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបង់ក្លាដែសឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
