**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នាយឧត្តមសេនីយ៍ សេង ផល្លី អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ដ្រីនាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ប្រធាន-អនុប្រធាន នាយ-នាយរង ការិយាល័យ ក្រោមចំណុះ នាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានលើកឡើងថា តាមរយៈការកំណែទម្រង់ផ្លាស់ប្តូររចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំផ្ទាល់របស់នាយកដ្ឋាន អង្គភាពត្រូវស្វែងរកចំណុចល្អ និងបញ្ហាប្រឈមរបស់ខ្លួន ដោយផ្អែកលើការងារជំនាញកន្លងមកនេះ និងអភិវឌ្ឍន៍ខ្លួន ហើយស្វែងរកគំនិតថ្មីៗ ដើម្បីធ្វើឱ្យនាយកដ្ឋានមួយនេះ មានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ដើម្បីឱ្យនាយកដ្ឋានមួយទទួលបានជោគជ័យ និងរីកចម្រើនបាននោះ មន្ដ្រីទាំងអស់ត្រូវបន្ដរួបរួមសាមគ្គីគ្នា ដើម្បីបំពេញការងារ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សុផាត ប្រធាននាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ បានធ្វើការប្តេជ្ញាថា នឹងធ្វើវិចារណកម្មរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់នាយកដ្ឋានអង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ មានដំណើរការរលូន មិនជាន់តួនាទីភារកិច្ចគ្នា ដើម្បីឱ្យដំណើរការ នៃការបញ្ជាដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងស្របតាមការវិវត្តនៃសភាពការណ៍រីកចម្រើនរបស់សង្គមជាតិ។

ឯកឧត្តម ប្រធាននាយកដ្ឋាន ក៏បានជំរុញកាលវិភាគមុខងារគ្រប់នាយកដ្ឋានអង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យបានត្រឹមត្រូវ ស្របតាមតម្រូវការនៃប្រតិបត្តិការជំនាញសំដៅពង្រឹងការងារក្នុងស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងារ ៕

អត្ថបទដែលជាប់ទាក់ទង