ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមអ្នកច្បាប់ មេធាវី អ្នកសិក្សាស្រាវជ្រាវ និងសាស្រ្តាចារ្យជប៉ុន មកពីសាកលវិទ្យាល័យកូបេ (Kobe University) ប្រទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមអ្នកច្បាប់ មេធាវី អ្នកសិក្សាស្រាវជ្រាវ និងសាស្រ្តាចារ្យជប៉ុន មកពីសាកលវិទ្យាល័យកូបេ ប្រទេសជប៉ុន។
កិច្ចប្រជុំនេះ បាមធ្វើការពិភាក្សាដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
១-ទិសដៅអាទិភាពនៃការធ្វើកំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា
២-ការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី
៣-យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៕
