**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឃាត់ខ្លួនក្រុមក្មេងៗបង្កអនាធិបតេ​យ្យ​ក្នុងមូលដ្ឋាន ក្នុងខេត្តបាត់ដំបងចំនួន៤៦នាក់ យកមកសាកសួរ ក្នុងនោះមានមួយចំនួ​ន ផ្ទុកសារធាតុញៀន

ភ្នំពេញ៖ យុវជនប្រុស-ស្រីចំនួន៤៦នាក់ត្រូវបានសមត្ថកិច្ចន​គរបាលនាំមកសម្រាកពេញមួយរាត្រីនៅស្នងការដ្ឋាន​នគ​រ​បាលខេត្តបាត់ដំបង បន្ទាប់ពីក្រុមទីទុ​យរាត្រីចរប្រមូលផ្តុំគ្នា ជាក្រុម​យាត្រាយ៉ាងអនាធិបតេយ្យ ព​ពាក់ពពូននៅក្នុងក្រុងបាត់ដំបង។

កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងក្រោមបទ​បញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បន្ទាប់ពីលោកបានចេញ​បញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី​៨ខែ​កញ្ញាឆ្នាំ២០២៣​កន្លងទៅនេះ​និង​ ដោ​យ​មាន​ការ​សម្របសម្រួល​លេី​នី​តិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំ​បូង​ខេត្តបា​ត់ដំបងផងនោះ​ ។

នាវេលាយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០​២៣​ វេលាម៉ោង​០២និង៣៧នាទីរំ​លងអាធ្រាត្រឈានចូលថ្ងៃទី១០ខែ​កញ្ញាឆ្នាំ២០​២៣ ដោយក្នុងនោះសមត្ថកិច្ចផែនការងារនគរ​បា​លព្រហ្មទ័ណ្ឌ​ ដែលមានលោកឧត្តមសេ​នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ជាស្នងការ​រងទទួលផែន​ ក្នុងនោះលោកវរសេនីយ​ឯក​ ឈឿង​ គឹមសុង​ ស្នង​ការរងដឹកនាំកា​រិ​យាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិត​ស្រាល​ មានលោ​កវរសេនី​យ៍ឯក​ ចៀក​ ផានិន​ ជា​នា​យការិ​យាល័យ​ដឹកនាំកម្លាំងស​ហ​ការជាមួយកម្លាំ​ង​នគរបាលក្រុ​ងបាត់​ដំបងដែល​មានលោកវរសេ​នីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​ ក្មេង​ទំនេីង​ ប្រមូលផ្ដុំ​ បង្កភាព​អនា​ធិបតេយ្យ​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ប្អូន​ៗទាំងនោះ​ចំនួន​៤៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរ​ ខណៈ​ដែលក្មេងៗទាំងនេះ​ ប្រមូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូនតាមទីសាធារណៈ។

ពេលនាំខ្លួនពួកគាត់ឱ្យមកសម្រាកនៅបរិវេណស្នង​ការដ្ឋាន​និងសាក​សួរ​ ក្នុង​ចំណោម​ប្អូនៗទាំងនោះ​ មាន​ខ្លះ​បេីកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ខ្លះ​ទៀត​ជិះ​ម៉ូតូ​ រក​សេវា​ប្រេីប្រាស់​គ្រឿង​ញៀន​ និង​ ខ្លះទៀត​ប្រមូល​ផ្តុំ​បង្កភាព​អនាធិបតេយ្យ​ នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។

ក្រោយការសាកសួរសមត្ថកិច្ចបាន​ធ្វេី​តេស្ត​ទឹក​នោមស្វែងរក​សារធាតុ​ញៀន​ក្នុង​នោះ​មាន​ ប្អូន​ៗ​ចំនួន​ ១៥​ នាក់​ មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួនផងដែរ​! ! !

ចំពោះ​ប្អូន​ៗ​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​សមត្ថកិច្ចនិង​បញ្ជូន​ទៅ​ការិ​យាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ចាត់ការ​បន្ត​ ចំណែក​ប្អូន​ៗដែល​ជិះ​ម៉ូតូ​បង្កភាព​អនាណាធិបតេយ្យ​ និង​ ខុស​លក្ខណៈ​បច្ចេកទេស​ បាន​ប្រគល់​ឱ្យ​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ចាត់ការបន្ត​ និង​ ប្អូន​ៗ​ដែល​មិន​មាន​ពាក់ព័ន្ធ​និង​បទល្មើស​​បាន​ធ្វេីការ​អប់រំ​ឱ្យ​អាណាព្យាបាល​មក​ធានាយក​ទៅ​លំនៅឋាន​វិញ​ ។
-*វត្ថុតាង​ដកហូត​រួម​មាន​៖​
-​ ម៉ូតូ​ ចំនួន​ ២២​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ជា​មួយនេះសមត្ថកិច្ចនៅតែបន្តអនុត្តវិធានការ​នេះឱ្យដូចជាភ្លៀងរលឹម​ ហេីយ​សូមមាតា​ បិតា​ ក្រុមគ្រួសារ​ អ្នកអាណាព្យា​បាល​ យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនកុំឱ្យមានបញ្ហាល្មេីស​ ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង