ឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យណែនាំបន្ថែម ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នៅក្រុងសំរោង

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន សមាគមន៍ សហគមន៍ និង ប្រជាពលរដ្ឋ ត្រួតពិនិត្យណែនាំបន្ថែម ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ផុន ចាន់និល អភិបាល នៃគណគណៈអភិបាលក្រុងសំរោង, លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, ក្រុមប្រឹក្សាសង្កាត់, មេភូមិ អនុភូមិទាំង១៨ និងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ៦៨នាក់/ ស្រី ១១នាក់។
ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះ លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បានលើកឡើងពីសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០១៣ សណ ន ចុះថ្ងៃ០៦ ខែតុលាឆ្នាំ២០១៧ ក្នុងនោះបានសង្គត់ធ្ងន់លើក តួនាទីភារកិច្ច ការងារនគរបាល និងផ្តោតសំខាន់លើខ្លឹមសារមួចចំនួនដូចជា៖
១. ធ្វើឲ្យនគរបាល កាន់តែគៀកជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ។
២. ចូលរួមយ៉ាងផុសផុលរាល់សកម្មភាពសង្គម ដើម្បីផលប្រយោជន៍រួម។
៣. រួមគ្នាបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ។
៤. ផ្តល់សេវាសាធារណៈឲ្យបានល្អ ឆាប់រហ័សប្រកបដោយទំនុកចិត្ត ។
៥. ដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ។ ល។
ជាចុងក្រោយ លោកស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយ ខែបន្ទាប់និងប្រជុំត្រួតពិនិត្យ បន្តទៀត ៕
