សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលប្រកបដោយមិត្តភាព និងស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបជាមួយឯកឧត្តម គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយករដ្ឋមន្ត្រីជប៉ុន ព្រមជាមួយនឹងការសំណេះសំណាលជាមួយគ្នាប្រកបដោយមិត្តភាព និងស្និទ្ធស្នាល ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ៕
