សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ មានបញ្ហាដុំពកកយ៉ាងធំ អស់រយៈកាល ២៣ឆ្នាំ មកហើយ

បងស្រី ចំរើន ចន្ថា អាយុ ៤៨ឆ្នាំ មានបញ្ហាដុំពកកយ៉ាងធំ អស់រយៈកាល ២៣ឆ្នាំ មកហើយ ប៉ុន្តែដោយជីវភាពខ្វះខាត ទើបពុំមានលទ្ធភាពធ្វើវះកាត់ ព្យាបាលបាន។
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងប្រកបដោយទឹកចិត្តសប្បុរសធម៌ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានបញ្ជូនមកទទួលការវះកាត់ និងព្យាបាល ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ។ បច្ចុប្បន្នអាការរបស់បងស្រីបានជាសះស្បើយ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញផងដែរ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក ។
ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

