ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ដឹកនាំកិច្ចប្រជុំគណៈស្នងការដ្ឋាននគរបាលខេត្តកំពត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈស្នងការដ្ឋាននគរបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានការិយាល័យកណ្តាល លោកមេបញ្ជាការវរ:សេនាតូចលេខ៦០១ លោកនាយ នាយរងការិយាល័យជំនាញ សរុបចំនួន ៥៤នាក់ ស្រីចំនួន ០១នាក់។
ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកពីចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈស្នងការ នាពេលនេះមានដូចខាងក្រោម៖
-ពាក់ព័ន្ធការរៀបចំផែនការយុទ្ធសាស្ត្រ បញ្ចកោណនិតិកាលទី ៧ នៅតាមបណ្តាផែន និងពង្រឹងការអនុវត្តផែនការសកម្មភាពការងារ។
-ពាក់ព័ន្ធកម្លាំង សុំឱ្យលោក លោកស្រី ស្នងការរង និងលោកនាយការិយាល័យជំនាញ ធ្វើការត្រួតពិនិត្យកម្លាំងទាំងអស់ឡើងវិញ ពិសេសកម្លាំងវរ:សេនាតូចលេខ៦០១។ លោកនាយការិយាល័យបុគ្គលិក ត្រួតពិនិត្យបញ្ជីវត្តមានឲ្យបានច្បាស់លាស់ ហើយបើរកឃើញកម្លាំង ដែលពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ត្រូវរៀបចំឯកសារបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។
-ត្រូវយកចិត្តទុកដាក់ទៅលើការប្រចាំបញ្ជា វេនប្រចាំការ លោក លោកស្រីស្នងការរង ទទួលខុសត្រូវ។
មុនបញ្ចប់កិច្ចប្រជុំលោកឧត្តមសេនីយ៍ ស្នងការ បានជូនពរដល់អង្គប្រជុំឲ្យជួបតែសេចក្តីសុខ និងត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានជោគជ័យ នៅខ្លឹមសារប្រជុំនាពេលនេះ ៕
