ឯកឧត្ដម សរ សិទ្ធិ មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្ដម សរ សិទ្ធិ ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
