ឯកឧត្ដម រស់ វរុណ មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង

ភ្នំពេញ៖ ឯកឧត្ដម រស់ វរុណ ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ឯម សំណាង ឯកឧត្ដម ម៉ក់ សម្បត្តិ និងលោកជំទាវ ឌុច ដាណា សម្រាប់ជួយកិច្ចការងារឯកឧត្ដម រស់ វរុណ ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
