ឯកឧត្ដម ង៉ាន់ ចំរើន មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារលេខាធិការដ្ឋាន គ.ជ.អ.ប

ភ្នំពេញ៖ ឯកឧត្ដម ង៉ាន់ ចំរើន ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្មាក់ក្រោមជាតិ (គ.ជ.អ.ប) ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ចាន់ សុធា និងឯកឧត្ដម ស៊ុម សុខម្កូ សម្រាប់ជួយកិច្ចការងារឯកឧត្ដម ង៉ាន់ ចំរើន ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
