ឯកឧត្តម វង សូត និងឯកឧត្តម ជា សុមេធី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីថ្មីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះ ឯកឧត្តម វង សូត បានសម្តែងក្តីអបអរសាទរចំពោះ ឯកឧត្តម ជា សុមេធី ដែលត្រូវបានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសប្រទានព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជូនពរ ឯកឧត្តមរដ្ឋមន្រ្តីថ្មី ទទួលបានជោគជ័យនៅក្នុងការដឹកនាំក្រសួង ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើនទៅមុខទៀត។ ឯកឧត្តម វង សូត បានរំលឹកអនុស្សាវរីយ៍ជាច្រើន ដែលបានកើតមាននៅក្នុងរយៈពេលឯកឧត្តមដឹកនាំក្រសួង នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម បានផ្ដាំផ្ញើថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់គប្បីខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន តាមតួនាទីរៀងៗខ្លួន ព្រមទាំងរក្សាសាមគ្គីភាព និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ៕
