មានករណីផ្ទុះអាវុធ ផ្អើលក្រុងព្រះសីហនុ ខណៈសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ ៣នាក់

ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងជាបឋមថា បច្ចុប្បន្នគិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃដដែល សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យពាក់ពន្ធ័ចំនួន៣នាក់ហើយ និងដកហូតបានសម្ភារៈវត្ថុតាងមួយចំនួន និងកំពុងបន្តប្រតិបត្តិការតាមចាប់ខ្លួនអ្នកពាក់ពន្ធ័មួយចំនួនទៀតដែលព្យាយាមបើករថយន្តរត់គេចខ្លួន។
នគរបាលនៅមិនទាន់បញ្ជាក់ប្រាប់ពីអត្តសញ្ញាណក្រុមជនសង្ស័យនិងដើមហេតុថាយ៉ាងណានៅឡើយ ដោយរង់ចាំការសាកសួរតាមនិតិវិធី ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការខ្លះថានេះជាករណីជម្លោះរវាងជនជាតិចិននិងជនជាតិចិន៕

