តុលាការកំពូលថៃ ផ្តន្ទាទោសលោកថាក់ស៊ីន ជាប់ពន្ធនាគារសរុបចំនួនប្រាំបីឆ្នាំ ក្រោយត្រឡប់ចូលស្រុកវិញ

បាងកក៖ យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការកំពូលបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានត្រឡប់មកពីនិរទេសខ្លួនឯងវិញកាលពីថ្ងៃអង្គារនឹងជាប់ពន្ធនាគារសរុបចំនួនប្រាំបីឆ្នាំ។
ការជាប់ពន្ធនាគារគ្របដណ្តប់លើករណីចំនួនបីផ្សេងគ្នាពីបទរំលោភអំណាច និងបទក្លែងបន្លំ ការបញ្ជាឱ្យធនាគារគ្រប់គ្រងដោយរដ្ឋដោយខុសច្បាប់ឱ្យចេញប្រាក់កម្ចីបរទេស និងការកាន់កាប់ភាគហ៊ុនដោយខុសច្បាប់តាមរយៈអ្នកតែងតាំង។ លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់តុលាការកំពូលកាលពីថ្ងៃអង្គារ។
ប្រភព៖ Devdiscourse
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
