**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

កាណាដាទាមទារឱ្យក្រុមហ៊ុន Meta លុបចោលការហាមឃាត់លើព័ត៌មានដើម្បីអនុញ្ញាតឱ្យចែករំលែកព័ត៌មានអំពីភ្លើងឆេះព្រៃ

កាណាដា៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលកាណាដាបានអំពាវនាវឱ្យក្រុមហ៊ុន Meta លុបចោលការហាមឃាត់របស់ខ្លួនលើការចែករំលែកព័ត៌មានក្នុងស្រុកនៅលើវេទិការបស់ខ្លួន ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់លើព័ត៌មានភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនៅតំបន់ភាគខាងលិចនៃប្រទេស។

ថ្មីៗនេះ ក្រុមហ៊ុន Meta បានអនុវត្តប្លុកព័ត៌មាននៅលើវេទិកា Facebook និង Instagram របស់ខ្លួនសម្រាប់អ្នកប្រើប្រាស់កាណាដាទាំងអស់ ដើម្បីឆ្លើយតបទៅនឹងច្បាប់ថ្មីដែលតម្រូវឱ្យក្រុមហ៊ុនអ៊ីនធឺណិតយក្សផ្តល់សំណងសម្រាប់អត្ថបទព័ត៌មាន។

អ្នកស្រុកនៅក្នុងទីក្រុង Yellowknife ភាគខាងជើងដាច់ស្រយាលដែលប្រឈមមុខនឹងភ្លើងឆេះព្រៃបានត្អូញត្អែរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយបញ្ជាក់ថាការហាមឃាត់បានរារាំងពួកគេពីការផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងនឹងភ្លើងតាមរយៈវេទិកាទាំងនេះ។

រដ្ឋមន្ត្រីបេតិកភណ្ឌ Pascale St-Onge បានរិះគន់ការសម្រេចចិត្តរបស់ក្រុមហ៊ុន Meta ថា មិនប្រុងប្រយ័ត្ន និងធ្វើឱ្យប៉ះពាល់ដល់ការទទួលបានព័ត៌មានសំខាន់ៗនៅលើ Facebook និង Instagram។

នាងបានបន្តថា ជម្រើសដែលមិនប្រុងប្រយ័ត្នរបស់ក្រុមហ៊ុន Meta ក្នុងការទប់ស្កាត់ព័ត៌មាន កំពុងតែធ្វើឱ្យប៉ះពាល់ដល់ការចូលប្រើព័ត៌មានសំខាន់ៗនៅលើ Facebook និង Instagram។

នាងបានជំរុញឱ្យក្រុមហ៊ុន Meta ស្តារការចែករំលែកព័ត៌មានជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ជនជាតិកាណាដាប្រឈមមុខនឹងភាពអាសន្ននេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ព័ត៌មានបន្ថែមទៀតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនេះ។

រដ្ឋមន្ត្រីដឹកជញ្ជូន លោក Pablo Rodriguez បានបន្ទរពីកង្វល់ទាំងនេះ ដោយគូសបញ្ជាក់ថា ការហាមប្រាមនេះបានបណ្តាលឱ្យមនុស្សខ្វះលទ្ធភាពទទួលបានព័ត៌មានសំខាន់ៗ។

Chris Bittle សមាជិកសភាមកពីគណបក្សសេរីនិយមដែលកំពុងកាន់អំណាចក៏បានថ្កោលទោសសកម្មភាពរបស់ក្រមហ៊ុន Meta ថាជា មិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ។

Ollie Williams ដែលជាប្រតិបត្តិករនៃស្ថានីយ៍ឌីជីថល Cabin Radio របស់ Yellowknife បានរាយការណ៍ថា បុគ្គលបានប្រើការចែករំលែករូបថតអេក្រង់នៃព័ត៌មាននៅលើ Facebook ចាប់តាំងពីពួកគេមិនអាចចែករំលែកតំណភ្ជាប់ព័ត៌មាន។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុន Meta បានទំនាក់ទំនងតាមរយៈអ៊ីមែលថា ក្រុមហ៊ុនបានដំណើរការមុខងារ Safety Check នៅលើ Facebook ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជូនដំណឹងដល់អ្នកដទៃអំពីសុវត្ថិភាពរបស់ពួកគេក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិនានា។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រជាជនកាណាដានៅតែអាចចូលប្រើមាតិកាពីភ្នាក់ងាររដ្ឋាភិបាលផ្លូវការ សេវាសង្គ្រោះបន្ទាន់ និងអង្គការមិនមែនរដ្ឋាភិបាលនៅលើ Facebook និង Instagram។

ក្រុមហ៊ុន Meta បានអះអាងថា អ្នកប្រើប្រាស់ជាចម្បងមិនប្រើវេទិការបស់ពួកគេសម្រាប់ព័ត៌មាន ហើយអះអាងថាការបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់សម្រាប់មាតិកាដែលបានចែករំលែកនឹងមិនមាននិរន្តរភាពសម្រាប់អាជីវកម្មរបស់ខ្លួន។

ប្រភព៖ Live Mint

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង