សួនសម្តេចក្រឡាហោម និងវិមានឯករាជ្យស្ថិតនៅប្របមាត់ស្ទឹងសង្កែ កំពុងទាក់ទាញការចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនកុះករ

ភ្នំពេញ៖ បន្ទាប់ពីបានធ្វេីការសាងសង់រួចរាល់និងបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេ ចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីី រដ្ឋមន្រ្តីក្រសួមហាផ្ទៃ រួចមក សួនសម្តេចក្រឡាហោម និងវិមានឯករាជ្យដែលមានទីតាំងស្ថិតនៅប្របមាត់ស្ទឹងសង្កែ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កំពុងទាក់ទាញនូវចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ ជិត ឆ្ងាយ ក្មេង ចាស់ ប្រុស ស្រី ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ អញ្ជេីញមកទស្សនាកំសាន្តពិសេស នៅពេលល្ងាច បន្ទាប់ពីទីនោះត្រូវបានបេីកភ្លេីងចម្រុះព៌ណដ៏ ស្រស់ស្រទន់ និងមានខ្យល់អាកាសបរិសុទ្ធល្អនា មា ត់ស្ទឹងសង្កែ ដដែលមានកំពស់ទឹកគួរជាទីគយគន់ ។
អ្វីដែលបានកត់សម្គាល់នោះគឺការធ្វេីចរាចរណ៍ទៅ មក ជុំវិញបរិវេណនេះពីអ្នកបញ្ជាយាន នៅមិនទាន់យល់ពីការធ្វេីចរាចរណ៍នៅឡេីយ ព្រោះជាទិសចរាចរណ៍ថ្មី ដែលទេីបដាក់ឱ្យដំណេីរការប្រេីប្រាស់ ដែលកត្តានេះ គឺតម្រូវឱ្យមានវត្តមានរបស់មន្រ្តីន គរបាលចរាចរណ៍ស្ថិតនៅទីនោះជាប់ជាប្រចាំ ដេីម្បីពន្យល់ណែនាំគាត់អំពីទិសដៅចរាចរណ៍ផងនិងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនប្រ ជាពលរដ្ឋដែលមកកំសាន្តនៅទីនេះផង។
ក្នុងនាមជាអ្នកខេត្តបាត់ដំបង ប្រជាពលរដ្ឋបានសូមអបអរសាទរចំពោះសមិទ្ធិផលថ្មី ប្រកបដោយភាពទាក់ទាញចំណាប់អារម្មណ៍ពីមហាជន ដែលបានលេចឡេីងជារូបរាងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងនិងអង្គភាព ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ពិសេសសូមអរគុណសន្តិភាព៕
