ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសជំហរមិនគាំទ្រការដាំកញ្ឆា នៅស្រុកខ្មែរជាដាច់ខាត

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងរបស់កម្ពុជា បានប្រកាសជំហរមិនគាំទ្រការដាំដំណាំកញ្ឆា នៅក្នុងប្រទេសកម្ពុជាជាដាច់ខាត ។
តាមរយៈវីដេអូបង្ហោះនៅលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថាស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ ។ គ្រាន់តែយើងមិនអនុញ្ញាតផងចាប់ប៉ុន្មានដងនៅតាកែវ ទម្រាំតែយើងបើកទៀត។ ដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីអាហ្នឹង ខ្ញុំមិនគាំទ្ររឿងដាំកញ្ឆាស្រុកខ្មែរ» ៕
