**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

សម្ដេច ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងវិមានឯករាជ្យ ក្រុងបាត់ដំបង

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងវិមានឯករាជ្យ សួនច្បារសម្តេចក្រឡាហោម ស ខេង នៅបរិវេណវិមានឯករាជថ្មី ស្ថិក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ក្រុមការងារបានប្រជុំជាច្រើនលើកជាមួយអ្នកជំនាញបច្ចេកទេស រហូតឈានដល់ចាប់ផ្តើមសាងសង់នូវសមិទ្ធផលនានា នៅក្នុងក្រុងបាត់ដំបង ឱ្យកាន់តែស្រស់បំព្រង ជាទីក្រុងស្អាត ទុកប្រជាពលរដ្ឋរស់នៅក្នុងខេត្តក៏ដូចជាពលរដ្ឋដែលបានឆ្លងកាត់ បានមកទស្សនាកម្សាន្ត រីករាយផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្ដមក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយក្រុមការងារបាននឹងកំពុងកសាង ធ្វើរំខានស្ទះផ្លូវមួយរយ:រហូតដល់កសាងត្រូវបានបញ្ចប់ ហើយនឹងត្រូវកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងនេះ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរជំនាញបច្ចេកទេសពាក់ព័ន្ធ ខិតខំកសាង ទោះជាមានលំបាកខ្លះស្ថិតក្នុងរដូវភ្លៀងក៏បានប្រឹងប្រែងធ្វើបញ្ចប់នៅកន្លែងសំខាន់ៗ ពិសេសវិមានឯករាជ្យសម្តេក្រឡាហោម ស ខេង ជួសជុល និងធ្វើថ្មីផ្លូវថ្នល់ ជាបណ្តើរៗ ក្នុងនោះ ក៏មានការដាក់លូរំដោះទឹកកុំឱ្យលិចផ្លូវ និងមានសួនច្បារ កន្លែងដើរហាត់ប្រាណ ដ៏ស្រស់ស្អាត ដែលស្ថិតនៅកន្លែងជាបេះដូងរបស់ខេត្តបាត់ដំបង ផងដែរ។

ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងផងដែរ សូមមេត្តានាំគ្នាជួយថែរក្សានៅបានយូរអង្វែង និងអំពីអនាម័យបរិស្ថាន ពិសេសសម្រាម សំណល់គ្រប់ប្រភេទ ទុកដាក់ធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីទុកឱ្យរថយន្តដឹកសម្រាមដឹកយកទៅចោលនៅកន្លែងដែលមានស្រាប់។

ឯកឧត្ដម សុខ លូ បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺជាទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងខេត្តទាំងអស់គ្នាធ្វើហើយបានស្អាត គឺចំណេញច្រើន គ្រប់យ៉ាង ពិសេសទាក់ទាញភ្ញៀវទេសចរឆ្លងកាត់ ឬ មកទស្សនា ធ្វើឱ្យអាជីវករលក់ដូរ គ្រប់ប្រភេទ រកចំណូលបានច្រើនជាងមុនកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ព្រោះទីក្រុងបាត់ដំបងធ្លាប់ជាប់ចំណាត់ទីក្រុងស្អាត៣ឆ្នាំជាប់គ្នា ទាំងក្នុងប្រទេសនឹងក្នុងតំបន់អាស៊ាន ទីក្រុងស្អាត និងជាប់ជាទីក្រុងឆ្លាតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង