**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេច ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអន្តេវាសិកដ្ឋាន អគារបណ្ណាល័យ ទីចាត់ការ របង ខ្លោងទ្វារ ក្នុងបរិវេណវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្រុកបាណន់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអន្តេវាសិកដ្ឋាន អគារបណ្ណាល័យ ទីចាត់ការ របង ខ្លោងទ្វារ ក្នុងរិវេណវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង តាគ្រាម និងសមិទ្ធផលនានាក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណក្រុមការងារចុះមូលដ្ឋានឃុំតាគ្រាម ស្រុកបាណន់ ក្រោមការដឹកនាំរបស់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលបានរួមកម្លាំងសាមគ្គីគ្នារួមចំណែកកសាងបានសមិទ្ធផលជាច្រើនក្នុងមូលដ្ឋានភូមិ និងឃុំ ទាំងឃុំតាគ្រាម និងភូមិ ឃុំនានា ក្នុងស្រុកបាណន់ ជាក់ស្ដែងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំតាមគ្រាម ស្រុកបាណន់ និងនិយាយជារួមទូទាំងខេត្តបាត់ដំបង និងទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា ពិសេសស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ពិសេសមានពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនលើសលុបជាប្រវត្តិសាស្ត្រ។

សម្ដេចក្រឡាហោម បានរម្លឹកបន្ថែមថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន ១៨ លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។ សម្ដេចក្រឡាហោម ក៏បានបង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

ពាក់ព័ន្ធនឹងសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានប្រកាសប្រគល់សមិទ្ធផលទាំងនេះ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន គ្រប់គ្រង ប្រើប្រាស់ និងថែទាំឱ្យបានល្អ ដើម្បីឱ្យសមិទ្ធផលទាំងនេះបានដើរតួនាទីចូលរួមលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើន និងគង់វង់យូរអង្វែង ស្របតាមសេចក្ដីប្រាថ្នារបស់ប្រទេសជាតិ។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីស្នាដៃ និងសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងនីតិកាលទី៦ និងត្រៀមបន្តអនុវត្តឱ្យសម្រេចបាននៅក្នុងនីតិកាលទី៧។ សម្ដេចបានជម្រាបជូនផងដែរ អំពីការត្រៀមបើកសម័យប្រជុំរដ្ឋសភាដំបូង នាថ្ងៃទី២១ ខែសីហា និងការបន្តកិច្ចប្រជុំនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងអនុម័តបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាលនីតិកាលថ្មី ៕

អត្ថបទដែលជាប់ទាក់ទង