**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក

អ្នកតាមដានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិនស្វាគមន៍ចំពោះការវិនិយោគរបស់ចិននៅកម្ពុជា

ភ្នំពេញ៖ អ្នកតាមដានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិនបានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលដ្ឋកាន់តែច្រើន។
លោកគង់ សិរីរ័ត្នអ្នកតាមអានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូវិនិយោគរបស់កម្ពុជាយ៉ាងសំខាន់លើគ្រប់វិស័យជាពិសេសវិស័យកសិ-ឧស្សាហកម្ម។
ការវិនិយោគរបស់ចិននេះ បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងបង្កើតការងារជូនប្រជាពលរដ្ឋរាបសែននាក់នៅតាមមូលដ្ឋាន ហើយអាចកាត់បន្ថយការចំណាកស្រុកជាដើម។
លោកបាននិយាយ៖  « ការបោះទន់វិនិយោគរបស់ចិនបន្ថែម ទៅលើការវិនិយោគផ្សេងៗទៀត ហើយការវិនិយោគពេលនេះគឺវិស័យកសិកម្មហ្នឹង វាជារឿងមួយល្អណាស់ ព្រោះយើងមានកិច្ចសហប្រតិបត្តិល្អជាមួយចិន ក្នុងនាំចេញផលិតផលទៅកាន់ប្រទេសចិន។ អ៊ីចឹងពេលយើងមានក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មនេះ គឺកាន់តែល្អប្រសើរ ហើយកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយវិស័យកសិកម្មប្រទេសដទៃទៀត  ហើយមានមុខមាត់ ទីផ្សារខ្ពស់នៅប្រទេសចិន ។ លើសពីនេះទៀត វាជាផ្នែកមួយជួយបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ» ។
ការលើកឡើងរបស់អ្នកវិភាគសង្គម និងទំនាក់ទំនងកម្ពុជា-ចិននេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនចិនដ៏ធំមួយ ឈ្មោះ Danong Development Group គ្រោងបោះទុនប្រមាណ ១២,៧ពាន់លានដុល្លារ ដើម្បីធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មបែបទំនើប លើផ្ទៃដីចំនួន ៧៥ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី គម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក សៅ ស៊ូជី ប្រធានក្រុមហ៊ុន ដាណុង ឌីវេឡុបមែន គ្រុប បានលើកឡើងថា គោលបំណងនៃការវិនិយោគនេះ មានការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វ ចំនួន៤ប្រភេទ ទី១. ដាំស្មៅ សម្រាប់ចំណីសត្វ, ទី២. បង្កាត់ និងដាំពូជពោត, ទី៣. ដាំ និងកែច្នៃដំឡូមី និងទី៤. បង្កាត់ និងចិញ្ចឹមសត្វគោ និងជ្រូក ហើយផលិតផលកសិកម្មទាំងនេះភាគច្រើន គឺសម្រាប់នាំចេញទៅប្រទេសចិន ។
ចំពោះលោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនវិញ បានលើកឡើងថា ឆ្លងកាត់នាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន បានបន្តបង្កើនកម្លាំងពង្រីកឥទ្ធិពលជាលំដាប់ ប្រែជាមិត្តដែកថែប និងពន្លាតកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណសម្រាប់ផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ជាក់ស្តែងទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ២០២២ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង១១ពាន់ប្រាំមួយរយលានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង