**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ជួយពិនិត្យ ពិគ្រោះជំងឺទូទៅជូនដល់នាយ ពលទាហាន និងក្រុមគ្រួសារ នៅបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាត្តិឱ្យប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចូលជួបសម្តែងការគួរសម និងធ្វើការពិនិត្យ ពិគ្រោះជំងឺទូទៅដល់នាយទាហាន ពលទាហាន និងក្រុមគ្រួសារនៅក្នុងអង្គភាពបញ្ជាការដ្ឋានទ័ពសេស។

លោក ឈឹង ចងយូ ប្រធានប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េបានឱ្យដឹងថា នេះជាលើកទី១ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកបានមកធ្វើការពិនិត្យ និងពិគ្រោះជំងឺទូទៅដល់នាយទាហាន ពលទាហាន និងក្រុមគ្រួសារនៅបញ្ជាការដ្ឋានទ័ពពិសេស។

លោកបានបន្តថា ក្រុមគ្រួពេទ្យស្ម័គ្រចិត្តដែលត្រូវមកពិនិត្យពិគ្រោះជំងឺទូទៅ និងបើកចែកថ្នាំ តាមប្រភេទជំងឺ នាពេលនេះមានចំនួន២៦នាក់ ក្នុងនោះគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ១៨នាក់ និងគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជាចំនួន០៨នាក់។ការពិនិត្យនេះធ្វើឡើងពេញ ១ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មាននាយ ពលទាហាន និងក្រុមគ្រួសារកងទ័ពចូលរួមពិនិត្យ និងពិគ្រោះជំងឺទូទៅសរុបចំនួន ២១៩ នាក់ ក្នុងនោះគ្រួសារកងទ័ពចំនួន៦០នាក់។

ឯកឧត្តម ចាប ភក្តី បានថ្លែងអំណរគុណចំពោះលោក ឈឹង ចងយូ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចំណាយពេលវេលា មកចូលជួបសម្តែងការគួរសម្យ និងជួយពិនិត្យ ពិគ្រោះជំងឺទូទៅដល់នាយ ពលទា
ហាន និងក្រុមគ្រួសារ ព្រមទាំងបានផ្តល់នូវថ្នាំពេទ្យជូនតាមប្រភេទជំងឺគ្រប់ៗរូប។

ឯកឧត្តម ចាប ភក្តី បាន
បញ្ជាក់ថា តាមរយ:នៃការជួយពិនិត្យនិងពិគ្រោះជំងឺទូទៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េនាពេលនេះសង្ឃឹមថា លោកឈឹង ចងយូ ព្រមទាំងប្រតិភូគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ និងបន្តជួយឧបត្ថម្ភ និងធ្វើការពិនិត្យពិគ្រោះជំងឺទូទៅ នៅពេលក្រោយៗទៀត។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនោះប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉បានឧបត្ថម្ភម៉ាស៊ីអេកូ០១គ្រឿងដល់បញ្ជាការដ្ឋានទ័ពសេស ដើម្បីទុកសម្រាប់បំរើការនៅក្នុងអង្គភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង