**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាជាប្រទេសនាំមុខគេលើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំមុខគេក្នុងតំបន់លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកា និងតំណាងស្ថាប័នបណ្តុះបណ្តាលប្រមាណ៥០រូប។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរំលេចពីសមិទ្ធផលនានាដែលគណៈកម្មាធិការជាតិសម្រេចបានក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍លើយុវជន ស្របតាមយន្តការជាតិ និងអាស៊ាន រួមមានការរៀបចំកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូ បទដ្ឋានគតិយុត្តិផ្សេងៗ ការអនុវត្តកម្មវិធីវាយតម្លៃអ្នកជំនាញមានបទពិសោធន៍ តែពុំមានវិញ្ញាបនត្របញ្ចូលកម្មវិធីសិក្សាទេសចរណ៍តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយចំនួន ព្រមទាំងកម្មវិធីសិក្សាផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការវាយតម្លៃរបស់វិទ្យាស្ថាន ERIA កម្ពុជា នៅតែជាប្រទេសដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន តាមស្តង់ដាកម្មវិធីរួម។

នាឱកាសនោះ ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព និងសមិទ្ធផលនៃការអភិវឌ្ឍជំនាញស្របតាមស្តង់ដាអាស៊ាន (MRA)។

ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីការបង្កើតគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឆ្នាំ២០១១ កម្ពុជាបានចូលរួមចំណែកក្នុងកំណែទម្រង់ការអប់រំជំនាញវិជ្ជាជីវៈនៅកម្ពុជា ដែលបានផ្តល់នូវការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះយុវជនកម្ពុជាទទួលបានចំណេះដឹង ជំនាញ និងមានឱកាសសម្រាប់ការងារនៅក្នុងតំបន់។ លើសពីនេះទៀត ដោយមានយន្តការទ្រទ្រង់គ្រប់គ្រាន់ ដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិក៏បានចូលរួមគាំទ្រយ៉ាងសកម្មផងដែរ។

គួរកត់សម្គាល់ថា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានដឹកនាំសម្រេចការងារអាស៊ាន មានដូចជា៖

-ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL)

-ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីអនាម័យ និងសុវត្ថិភាព ដល់អ្នកជំនាញទេសចរណ៍ និងសហគមន៍ សម្រាប់ឧស្សាហកម្មទេសចរណ៍

-ការដឹកនាំរៀបចំកម្មវិធីសិក្សាជំនាញស្ប៉ា និងសុខុមាលភាពអាស៊ានជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ជំនាញត្រូវរៀបចំអនុវត្តការងារឲ្យបានកាន់តែសកម្មក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនបម្រើការងារ មានដូចជាជំនាញស្ប៉ា-ម៉ាស្សា ចុងភៅ ជំនាញ MICE (Meeting, Incentive, Convention, Exhibition) ដែលវិញ្ញាបនបត្រជំនាញទាំងនេះនឹងត្រូវទទួលស្គាល់ដោយអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង