**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

​នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​៖ យេីងត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីសុខសុវត្ថិភាព​ និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ

ភ្នំពេញ​៖ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ មានប្រសាសន៍ថា យេីងត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីសុខសុវត្ថិភាព​ និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ មានប្រសាសន៍បែបនេះ​ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន” នៅថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២៣ នៅខេត្តព្រះវិហារ។​

ជាមួយការថ្លែងអំណរគុណ​ កោតសសេីរ​ ក្នុងនាមឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នាឱកាសនោះ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងបញ្ហាគ្រឿងញៀនមិនមានសញ្ញាថមថយទេ​ មានការរីករាលដល់ទីជនបទដែលតម្រូវឱ្យគ្រប់គ្នាបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខសុវត្ថិភាព​និងភាពសុខសាន្តជូនប្រជាពលរដ្ឋ​ ដោយបង្កេីនការងារបង្ការទប់ស្កាត់​ បង្រ្កាប​បទល្មេីសគ្រឿងញៀន​ ពង្រឹងសមត្ថភាពទំនាក់ទំនងព្រំដែនBLO​ សហការផ្តល់ព័ត៌មានជាមួយប្រទេសជិតខាងដេីម្បីទប់ស្កាត់បង្ការបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន​ ផ្សព្វផ្សាយអប់រំ​ បំផុសឱ្យមានការចូលរួមកាន់តែច្រេីនបន្ថែមទៀតពីស្រ្តីក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងនាមលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី​ រដ្ឋមន្រ្តី​ក្រសួងកិច្ចការនារី នាឱកាសនោះ​ លោកជំទាវ​ ឡុង​ សុផល្លី​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បានមានប្រសាសន៍ថា​ គ្រឿងញៀន​ជាបញ្ហារួមរបស់យេីងទាំងអស់គ្នា​ ហេីយឥទ្ធិពលនៃគ្រឿងញៀននាំមកនូវអំពេីហឹង្សា​គ្រួសារ​ ជួញដូរមនុស្ស​ និងភាពក្រីក្រ​ ហេីយការពង្រឹងសមត្ថភាពស្រ្តីតាមគោលដៅឱ្យមានចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន​ ច្បាប់ស្តីពីគ្រឿងញៀនដេីម្បីឱ្យស្រ្តីអាចចូលរួមជួយទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន​ គឺជាការងារចាំបាច់​ និងមានប្រសិទ្ធភាព​ ព្រោះថា​ ស្រ្តីគឺជាអ្នកមានឥទ្ធិពលក្នុងគ្រួសាររាល់ពាក្យសំដីទូន្មានទៅកាន់ក្រុមគ្រួសារតែងទទួលបានការឆ្លេីយតបដោយប្រសិទ្ធភាព។

ក្នុងនាម​ ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្ត​ព្រះវិហារ​ នាឱកាសនោះ​ដែរ​ លោកជំទាវ​ ប៉ាង​ រ៉ាវី​ អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា​ ស្រ្តីក្នុងភាពជាអ្នកម្តាយពិតជាតួអង្គសំខាន់ណាស់ក្នុងការចូលរួមចំណែកអាចកាត់បន្ថយនិងជួយទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន​ នៅក្នុងសហគមន៍​ និងគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង