ឯកឧត្តម សក់ សេដ្ឋា អញ្ជើញរៀបចំពិសាអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់សមាជិក សមាជិកា ទូទាំងស្រុកបវេល

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបវល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញរៀបចំពិសាអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកបវេល ។
ពិធីពិសារអាហារសាមគ្គីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបវេល ដោយមានអ្នកចូលរួមប្រមាណ៨៥០នាក់ ៕

