វៀតណាមចាប់មេខ្លោងនាំស្រីបម្រើការលើយន្តហោះអោយភ្ញៀវ ជាមួយនឹងថ្លៃសេវាមួយយប់១-៣ពាន់ដុល្លារ ក្រោយពីបានចាប់ខ្លួនស្រីស្រស់ចំនួន០៣នាក់នៅក្នុងសណ្ឋាគារប្រណិត

វៀតណាម៖ អតីតអ្នកបម្រើការលើយន្តហោះម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ពីបទជួញដូរសេវាផ្លូវភេទដែលផ្តល់ដោយសហការីរបស់នាងក្នុងតម្លៃ ១-៣ពាន់ដុល្លារអាមេរិកក្នុងមួយយប់។
Vo Thi My Hanh អាយុ ២៦ ឆ្នាំ ជាអតីតអ្នកបម្រើការលើយន្តហោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកបម្រើការដែលនៅតែធ្វើការ ហើយបានសុំឱ្យពួកគេផ្តល់សេវាកម្មដល់អតិថិជនលំដាប់ខ្ពស់។
Vo Thi My Hanh ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសបានឆ្មក់ចូលសណ្ឋាគារមួយនៅផ្លូវ Le Thi Rieng ក្នុងទីប្រជុំជនខណ្ឌ ១ កាលពីយប់ថ្ងៃពុធ និងចាប់ស្ត្រីបួននាក់ដែលផ្តល់សេវាផ្លូវភេទ។ ពួកគេបីនាក់ជាអ្នកបម្រើលើយន្តហោះ និងម្នាក់ទៀតជាអ្នកបង្ហាញម៉ូតរូបថត។
ស្ត្រីទាំងនោះបានឲ្យដឹងថា Vo Thi My Hanh បានសុំពួកគេចូលរួមអាជីវកម្ម។
ពួកគេបានគិតប្រាក់ ១ពាន់ដុល្លារក្នុងមួយយប់ ហើយ ៣ពាន់ដុល្លារប្រសិនបើពួកគេចំណាយពេលមួយយប់ជាមួយអតិថិជន។
Vo Thi My Hanh បានយក ៧លានដុង (២៩៥ ដុល្លារអាមេរិក) ក្នុងមួយយប់ជាថ្លៃឈ្មួញកណ្តាល។ ប៉ូលីសបាននិឲ្យដឹងថា នាងរកបានជាង ១ពាន់លានដុងពីអាជីវកម្មនេះ។
អ្នកស៊ើបអង្កេតបានរកឃើញថា Vo Thi My Hanh បានផ្សព្វផ្សាយខ្លួនឯងថាជាស្ត្រីជោគជ័យនៅលើបណ្តាញសង្គម ដោយបង្ហោះរូបថតរបស់នាងទិញរបស់ប្រណិតៗ និងធ្វើដំណើរទៅកាន់កន្លែងល្បីៗ។ នាងបានចាត់ទុកខ្លួនឯងថាជាគំរូរបស់យុវនារី។ បណ្តាញទំនាក់ទំនងសង្គមរបស់នាងមានអ្នកតាមដានជាង ៣០០,០០០នាក់។
នាងបានលាឈប់ពីការងារជាអ្នកបម្រើលើយន្តហោះកាលពីប៉ុន្មានខែមុនមុននឹងចាប់ផ្តើមអាជីវកម្មផ្លូវភេទ។ នៅពេលចាប់ខ្លួននាង Vo Thi My Hanh កំពុងគ្រប់គ្រងស្ត្រីបម្រើផ្លូវភេទប្រហែល ៣០នាក់ ដែលភាគច្រើនជាអ្នកបម្រើលើយន្តហោះ និងតារាម៉ូដែល។
អតិថិជនភាគច្រើនមកពីទីក្រុងហាណូយ HCMC និងខេត្ត Ba Ria-Vung Tau ដែលមានព្រំប្រទល់ជាប់ HCMC។ ពួកគេបានទាក់ទងនាង Vo Thi My Hanh តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនាងនឹងរៀបចំសេវាកម្មដែលត្រូវផ្តល់ជូននៅសណ្ឋាគារ និងរមណីយដ្ឋាននានា។ នាងមានរថយន្តទំនើបដឹកស្ត្រីទាំងនោះទៅនិងមកពីកន្លែងរកស៊ីផ្លូវភេទ។
Vo Thi My Hanh ក៏បានផ្តល់សេវាកម្មដោយខ្លួនឯងផងដែរ។
ពេស្យាចារត្រូវបានគេចាត់ទុកថាជាអំពើអាក្រក់សង្គមក្នុងប្រទេសវៀតណាម ហើយការជួញដូរផ្លូវភេទជាបទល្មើសព្រហ្មទណ្ឌ។
ប្រភព៖ VNEXPress
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
