**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ក្រសួងព័ត៌មាន-WHO រួមគ្នាផ្សព្វផ្សាយសារទាក់ទងនឹងជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) រួមគ្នាផ្សព្វផ្សាយសារទាក់ ទងនឹងប្រភេទជំងឺមិនឆ្លងដល់ប្រជា ពលរដ្ឋឱ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយចំណីអាហារដែលមានជាតិប្រៃខ្ពស់ ។

នៅក្នុងកិច្ចប្រជុំពិនិត្យខ្លឹមសារ ស្តីពី “លើកកម្ពស់ការយល់ដឹងស្តីពីចំណីអាហារសុខភាព និងកាត់ បន្ថយជាតិប្រៃតាមរយៈប្រព័ន្ធផ្សព្វ ផ្សាយ” នាសណ្ឋាគារភ្នំពេញ នៅថ្ងៃ ទី១១ ខែសីហាឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ថា កន្លងមកក្រសួងព័ត៌មានមានលំបាកមួយចំនួនទាក់ទងនឹងពាក្យបច្ចេកទេសរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្ដល់ភាពងាយស្រួលផ្សព្វ ផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យងាយយល់ និងទទួលបានការចាប់ អារម្មណ៍។

ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំនៅថ្ងៃនេះ គឺជាសកម្មភាពមួយនៃការចាប់ផ្ដើមលើកដំបូងរវាងកិច្ចសហ ប្រតិបត្តិការរបស់ទូរទស្សន៍ជាតិកម្ពុជា ជាមួយនឹងអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចសហប្រតិ បត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាជំរុញនិងលើក កម្ពស់សុខភាពជូនដល់ប្រជាពល រដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រព្រឹត្តទៅដោយរលូន បានត្រឹមត្រូវទៅតាមពាក្យពេចន៍បច្ចេកទេស ដើម្បីជំរុញការផ្សព្វផ្សាយជូនប្រជា ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម​ថ្លែងថា « សង្ឃឹមថាចាប់ពីពេល នេះតទៅ ក្រសួងព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតនៅក្រោមក្រសួងព័ត៌មាន និងធ្វើការបណ្ដុះចំណេះដឹងនូវជំនាញផ្នែកសុខុមាលភាពតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនេះ ហើយជួយបន្តផ្សព្វផ្សាយទៅដល់ប្រជា ពលរដ្ឋ ដើម្បីឱ្យបានចំទិសដៅ និងងាយស្រួលទៅដល់ផលិតព័តមាន ពិធីករពិធីការិនី អ្នករៀបចាំកម្មវិធី តាមរយៈព័ន្ធផ្សព្វផ្សាយចូលរួមចំណែកក្នុងការធ្វើយ៉ាងណាចូលរួមទប់ស្កាត់ជំងឺមិនឆ្លង ជួយអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីអា ហារសុខភាព និងលើកសុខុមាល ភាពរបស់ប្រជាពលរដ្ឋ »។

លោកវេជ្ជបណ្ឌិត ឃឹម សំអាត តំណាងអង្គការសុខភាពពិភព លោក បានមានប្រសាសន៍ថា ទាក់ ទងនឹងប្រភេទជំងឺមិនឆ្លងនេះគឺជារឿងសំខាន់ ដោយសារជំងឺប្រភេទនេះមិនសូវមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋដែលជាក្ដីកង្វល់របស់កម្ពុជា និងពិភពលោក ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ដូចនេះ ការចូលរួមផ្សព្វផ្សាយ ការបំផុសសារខ្លីៗ របស់អ្នកសារព័ត៌មាន គឺជាកត្ដាសំខាន់ ដែលអាចធ្វើឱ្យប្រជា ពលរដ្ឋបានងាកមកចាប់អារម្មណ៍នឹងបញ្ហាប្រឈមជាច្រើនដែលបណ្ដាលមកពីការទទួលទានអាហារមិនល្អ ទទួលទានលើស កម្រិតជាតិប្រៃនិងផ្អែម ទទួលទានជាតិខ្លាញ់មិនល្អ ងាកមកទទួល ទានទឹកស្អាត បន្លែ ផ្លែឈើឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយអត្រា មរណភាព ពិការភាព ជំងឺបេះដូង លើសឈាម ដាច់សរសៃឈាមខួរក្បាល ទឹកនោមប្រៃ និងទឹក នោមផ្អែមជាដើម។

លោកបញ្ជាក់ថា «ក្រសួងព័ត៌មានមានតួនាទីយ៉ាងសំខាន់ ទី១ ចូលរួមចំណែកក្នុងការប្រមូលសារអប់រំសុខភាព ដើម្បីផ្សព្វផ្សាយជូនប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយជំងឺមិនឆ្លង តាមរយៈការផ្លាស់ប្ដូរឥរិយាបថ។ ហើយទី២ ដើម្បីយើងកៀរគរឱ្យសង្គមទាំងមូលបានយល់ដឹងអំពីបញ្ហានេះតាមរយៈសារព័ត៌មាន។ នេះគឺជាកិច្ចការងារដែលបានយោង ទៅតាមឯកសាររបស់អង្គការ WHO ។ និយាយដោយជាក់លាក់ក្រសួងព័ត៌មានមានតួនាទីមួយដែលបានចែងយ៉ាងច្បាស់នៅក្នុងផែនការពហុវិស័យជាតិ ស្ដីអំពីការបង្ការនិងទប់ស្កាត់ជំងឺមិនឆ្លង ដែលអនុម័តដោយសម្ដេចនាយករដ្ឋមន្ត្រីជាច្រើនឆ្នាំហើយ ហើយបាននិងកំពុងអនុវត្ត»។

សូមជម្រាបថា ជំងឺមិនឆ្លងជាជំងឺរ៉ាំរ៉ៃ បណ្តាលឱ្យមានពិការភាព បាត់បង់ពលកម្ម និងកំពុងតែគំរាមកំហែងដល់ភាពក្រីក្រ និងបង្កឱ្យមានការចំណាយយ៉ាងច្រើនទៅលើការថែទាំសុខភាព ដែលបណ្ដាលមកពីកត្តាប្រឈមមួយចំនួន ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿង ស្រវឹង របអាហារដែលគ្មានសុខុមាលភាព និង កង្វះកាយវប្បកម្ម ជាដើម។

អត្ថបទដែលជាប់ទាក់ទង