**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៤ គ្រួសារ ក្នុងស្រុកកំពង់សៀម និងស្រុកចំការលើ ទទួលបានការឆ្លើយតប ពី សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ លោកនាយកប្រតិបត្តិសាខា លោក លោកស្រី ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២១គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកកំពង់សៀម និង នៅ ឃុំបុសខ្នុរ ស្រុកចំការលើ ចំនួន ៣គ្រួសារ។

ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣ ខណ:ដែលភ្លៀងកំពុងធ្លាក់ ក៏ស្រាប់តែមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង បក់គួចបំប៉ើង ធ្វើអោយផ្ទះ ៦៣ ខ្នង រងការខូចខាត ដោយមានការដួលរលំ របើកដំបូល សង្កសី និងរបើកក្បឿង ជាដើម។

ភ្លាមៗ នោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់លោកនាយកសាខា ចុះសហការ ធ្វើការពិនិត្យវាយតម្លៃស្ថានភាពរងគ្រោះក្នុងបណ្តាឃុំពាក់ព័ន្ធនៃស្រុកទាំង ២ ឡើងវិញ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប ចំពោះពលរដ្ឋដែលរងគ្រោះកម្រិតធ្ងន់ ២គ្រួសារ និង មធ្យម ២២គ្រួសារ តាមរយៈ ការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន សម្រាប់សម្រួលដល់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ ។ ក្រៅពីនេះ នៅមានពលរដ្ឋ ៣៩គ្រួសារទៀត ការខូចខាតមានកម្រិតស្រាល ដែលម្ចាស់ផ្ទះមានលទ្ធភាពជួសជុលខ្លួនឯងបាន។

លោកជំទាវ ប៉ាង ដានី បានចូលរួម សម្តែងការសោកស្តាយជា មួយ គ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខានិង ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង ” មិនទុកនរណាម្នាក់ចោល ” ។

នៅគ្រប់កន្លែង និងតាមខ្នងផ្ទះ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យស្អាត ៣យ៉ាង, កំចាត់ដង្កូវទឹក បំបាត់ជម្រកមូសខ្លា ដែលជាប្រភពចម្លងជម្ងឺគ្រុនឈីក គ្រុនឈាម ហើយបន្តអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង សូមចូលរួមចាក់វ៉ាក់សាំង ទាំងដូស មូលដ្ឋាន និងដូសជំរុញអោយបានគ្រប់ៗគ្នា ។

ពិនិត្យលើស្ថានភាពជាក់ស្តែង លោកជំទាវ ប៉ាង ដានី បានផ្តល់ជូនពលរដ្ឋ១៥គ្រួសារ ដែលរងគ្រោះផង ហើយមានជីវភាពខ្សត់ខ្សោយផង ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ , ត្រីខ ១០កំប៉ុង, ឃីត ១ សម្រាប់, អាវយឺតចំនួន ៤ និង ថវិកាមួយចំនួន ។ ដោយឡែក ៩គ្រួសារទៀត ក៏បានជួយឧបត្ថម្ភ ជាថវិកា មួយចំនួន សម្រាប់ ជួសជុលដំបូលផ្ទះឡើងវិញ ។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ក៏បានឆ្លៀតអញ្ជើញសួរសុខទុក្ខស្ត្រីម្ចាស់ផ្ទះរងគ្រោះម្នាក់ នៅភូមិ ១០មករាលើ ឃុំបុសខ្នុរ ដែលមានជម្ងឺរលាកខួរឆ្អឹងខ្នង ហើយបាន ១០០,០០០ រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង