**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ

ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរខេត្តប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក

មណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី តំណាងឯកឧត្តម អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ” យុវជន ជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច ” ដោយ មានការចូលរួមពីមន្ទីរអង្គភាពពាក់ ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង៥ ក្នុងខេត្ត និងយុវ ជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ។

ឯកឧត្តម ណយ ស្រូន សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោក ចាន់ រតនា អភិបាលរងខេត្ត បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏ដូចជាឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជូនចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេស បងប្អូនជនជាតិដើមភាគតិច ដែលបានចូលរួមគាំទ្រគោលនយោបាយ និងកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកន្លងមក។

ឯកឧត្តម បញ្ជាក់ថា ការៀបចំទិវានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការ ចូលរួមលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ភាសា ជំនឿ និងសាសនាដ៏ល្អរបស់ជនជាតិដើមភាគតិច – ជំរុញឲ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាកតិច ក្នុងការធ្វើសេចក្ដី សម្រេចចិត្ត និងលើកកម្ពស់ការអនុវត្តក្របខណ្ឌច្បាប់ជាតិ និងអន្ដរជាតិ និងចូលរួមអបអរសាទរជាមួយជនជាតិដើមភាគតិចពិភព លោក ដែលបានដាក់ចេញដោយមហាសន្និបាត អង្គការសហប្រជា ជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រកាសជាផ្លូវការសម្រេច ឲ្យមានទិវានេះនៅថ្ងៃទី៩ ខែសីហា ជារៀងរាល់ឆ្នាំ។

ឯកឧត្តម បន្ថែមថា ជាមួយនេះក៏បានប្រកាសអបអរសាទរ និងគាំទ្រដ៏ស្មោះស័្មគ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្រ្តី សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា និងការទទួលបានគោរមងារកិត្តិយសដ៏ឧត្ដុងឧត្ដមបុំផុតនៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិតជូន ឯកឧត្ដម ហ៊ុន ម៉ាណែត តែ មួយគត់ គឺពិតជាស័ក្តិសមបំផុតសម្រាប់ ឯកឧត្តមបណ្ឌិត និងសង្ឈឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមការដឹក នាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសជាតិយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលកន្លងមក ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីជ្រើស រើសថ្នាក់ដឹកនាំណាមួយ ដែលខ្លួនពេញចិត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន។

សូមបញ្ជាក់ថា នៅក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្នុងខេត្តមណ្ឌលគិរី ក៏មាន ការរៀបចំពិធីសែនព្រេន មានការក្របី ស្រាពាង និងច្រៀងរាំលេងកំសាន្ត តាមទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង