កូនផ្សោតញី១ក្បាលបានងាប់ ដោយសារជាប់មង នៅស្រុកមុខកំពូល ខេត្តកណ្ដាល

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា កូនផ្សោតញី១ក្បាលអាយុប្រមាណ២ខែ បានងាប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥:៣០នាទីព្រឹក។
