**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកឡើងថា ការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំឱ្យរីកចម្រើន

ពោធិ៍សាត់៖ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំឱ្យរីកចម្រើននាំឱ្យការអភិវឌ្ឍប្រទេសជាតិទៅមុខបានលឿនដោយចីរភាព។
លោកជំទាវថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក មេរោគអេដស៍និងគ្រោះនៃគ្រឿងញៀនជាមួយសិស្សានុសិស្សលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ចំនួន២៥៨នាក់នៅខេត្តពោធិសាត់នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។
ជាមួយគ្នានោះដែរ លោកបណ្ឌិតសឿ សុជាតាបានបន្ថែមថា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ នៃរាជរដ្ឋាភិបាលដឹកនាំសម្តេចតេជោហ៊ុន សែន ប្រទេសកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាពបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បង្កើនល្បឿនកសាងជាតិឆ្នាំ២០៣០ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ ហើយការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំ និងការអភិវឌ្ឍប្រទេសជាតិបានលឿន។
ក្នុងឱកាសនោះទាំងលោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែបានចាត់ទុកថាបញ្ហាគ្រឿងញៀន បារីអេឡិកត្រូនិក បញ្ហាជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហារួមរបស់យើងទាំងអស់តម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែចូលរួមសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងដើម្បីការខ្លួន ក្រុមគ្រួសារកុំឱ្យមានបញ្ហា អ្នកដទៃកុំឱ្យមានបញ្ហា និងរាយការណ៍ សហការគ្នាដើម្បីរកការអន្តរាគមន៍ជួយទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង