**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

ឯកឧត្តម អ៊ុំ រាត្រី ប្រគល់ផ្ទះជូនពលរដ្ឋក្រីក្រ នៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ដោយពិនិត្យឃើញជាក់ស្ដែងពីភាពក្រីក្រខ្វះជំរក ១គ្រួសារស្ថិតក្នុងភូមិអង្គាបុស្ប សង្កាត់កោះពងសត្វក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដោយក្នុងនោះក្រុមប្រតិបត័សាខាកាកបាទក្រហមខេត្ត បានចុះធ្វើការប៉ាន់ប្រមាណរបស់គ្រួសារលោកស្រីឈ្មោះ ហឿន តឿ អាយុ ៤៩ឆ្នាំ រស់នៅក្នុងសភាពក្រីក្រមិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើកូនប្រុសស៊ីឈ្នួលគេ មានសមាជិកគ្រួសាររស់នៅ ៣នាក់ស្រី ១នាក់ ក្នុងនោះប្ដីមានជំងឺប្រចាំកាយរស់នៅក្នុងស្ថានភាពជរាពិកា ហើយសាខាកាកបាទក្រហមបានសម្រេចសាងសង់ផ្ទះមួយខ្នងមានទំហំបណ្ដោយ ៦ ម៉ែត្រទទឹង ៤ ម៉ែត្រកម្ពស់ ៣,៨ ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី បាទចាក់ស៊ីម៉ង់ (សាប) ផ្ទះទៀមនិងបង្គន់អនាម័យផ្នែកក្រោម ដោយបានចំណាយអស់ថវិកាសរុបចំនួន ២,២៨៦.៧០ ដុល្លារសហរដ្ឋអាមេរិក មូលនិធិសាខា ១០០%។ ត្រូវបានធ្វើពិធីប្រគល់ជូននារសៀលថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនិងលោកជំទាវ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ ការផ្ដល់ផ្ទះមនុស្សធម៌របស់កាកបាទក្រហមខេត្តនាពេលនេះ គឺជាផ្ទះមនុស្សធម៌ទី ១១ ដែលបានធ្វើការចែកជូនប្រជាពលរដ្ឋទីទាល់ក្រក្នុងខេត្ត ទោះបីផ្ទះមានលក្ខណៈតូចក៏ពិតមែនតែមានលក្ខណៈសមរម្យរឹងមាំ អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកំរិត ក្នុងការស្នាក់នៅប្រចាំថ្ងៃ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា៖ ការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅនេះ គឺពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌យ៉ាងពិតប្រាកដរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំ ។

បញ្ជាក់៖ ក្រៅពីប្រគល់ផ្ទះក៏មានអំណោយបន្ថែមមួយចំនួនរួមមាន អង្ករ ៥០ គីឡូក្រាម, ត្រីខ ១យួរ ,មី ១កេះតូច ទឹកត្រី ១យួរ, ធុងទឹកជ័រ ៦០ លីត្រ ១ធុង, កន្ទេរជ័រ ២ផ្ទាំង ,ឆ្នាំង ២ ,ចានបាយ ៥ ,ស្លាបព្រា ៥ ,មុង ១ ,ភួយ ១ ,សារុង ១ ,ក្រមា ១, សាប៊ូដុសមុខ ១ដុំ ,ស្និតសិតសក់ ១ ,ថ្នាំដុសធ្មេញ ១ដប, ច្រាសដុសធ្មេញ ១ដើម, ម្សៅលាបខ្លួន ១ដបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង