រដ្ឋបាលសាលាខេត្តមណ្ឌលគិរី គោរពជូនសាធារណៈជន ទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A) ពីមណ្ឌលគិរី ទៅភ្នំពេញ សូមបើកបរផ្លូវវៀងតាមខេត្តក្រចេះ និងខេត្តរតនៈគិរី វិញ ដោយសារនៅចំណុចអូរងើយ ស្រុកអូររាំង ផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ

ភ្នំពេញ៖ នាយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះយោងតាមគណនីហ្វ៊េសបុក របស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា «រដ្ឋបាលសាលាខេត្តមណ្ឌលគិរី សូមគោរពជូនសាធារណៈជន ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A)ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពី ទីក្រុងភ្នំពេញ ទៅខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរី វិញបាទ! ដោយសារនៅ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែត្រ ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាម រថយន្តក្ដី ទោចក្រយានយន្តក្ដី សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយក្ដីគោរព» ៕
