ធ្វើតេស្តរកសារធាតុញៀន មុនពេលបំបួសជាព្រះសង្ឃ នៅវត្តជ្រៃឧត្តម
ភ្នំពេញ៖ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានចុះធ្វើតេស្តរកសារធាតុញៀន ក្នុងពិធីបំបួសនាគ ១៩នាក់ នៅវត្តជ្រៃឧត្តម ហៅវត្តខ្លាលោត ស្ថិតក្នុងភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
គួរបញ្ជាក់ថា ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគុណស្រុកបាភ្នំ និងជាព្រះចៅអធិការវត្តជ្រះឧត្ដម ហៅវត្តខ្លាលោត បានស្នើសុំកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានគរបាលស្រុកបាភ្នំ ដើម្បីពិនិត្យរកសារធាតុញៀន កុលបុត្រ (នាគ) មុននឹងបំបួសជាព្រះសង្ឃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ជាលទ្ធផលក្រោយធ្វើតេស្តពិនិត្យរកឃើញថា កុលបុត្រទាំង ១៩នាក់ គឺអវិជ្ជមាន គ្មានសារធាតុញៀនឡើយ៕
