ថ្ងៃស្អែក! គណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា នឹងដឹកនាំគណៈប្រតិភូមកកាន់មេតុប្រទេសវិញ
ភ្នំពេញ៖ គណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា នឹងដឹកនាំគណៈប្រតិភូមកកាន់មេតុប្រទេសវិញនៅថ្ងៃស្អែក(ថ្ងៃទី២ សីហា ២០២៣ វេលាម៉ោង ៦:៣០នាទីល្ងាច) បន្ទាប់ពី កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។
ដូច្នេះ សូមបងប្អូនក្រុមអ្នកសារព័ត៌មានអញ្ជើញយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមពេលវេលាកំណត់ខាងលើ ហើយនឹងមានកម្មវិធីសន្និសីទសារព័ត៌មាន និងសូមបញ្ជាក់ឈ្មោះ និងចំនួនតាមអង្គភាព៕
