**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់ ស្រុកទឹកឈូ មិនទាន់រកឃើញនៅឡើយទេ

ភ្នំពេញ៖ នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកនេះដោយផ្ទាល់ បានបញ្ជាក់ថា «ប្រតិបត្តិការបន្ដរុករកតាំងពីព្រឹក រហូតដល់ល្ងាចនេះ យើងមិនទាន់រកឃើញស្ដ្រីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់នោះឡើយទេ»។

បើទោះបីរកមិនទាន់ឃើញយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងសមត្ថកិច្ចចម្រុះមិនទាន់បោះបង់ចោលនូវប្រតិបត្តិការនេះនោះទេ ពោលនៅតែបន្ដដុតដៃដុតជើង ដើម្បីស្វែងរកនារីម្នាក់នោះ។

បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានជួបនៅការលំបាកមួយចំនួន ក្នុងប្រតិបត្តិការនេះដោយហេតុថា ទីតាំងនោះជាតំបន់ព្រៃភ្នំទឹកជ្រោះ និងគួបផ្សំភ្លៀងដែលធ្លាក់មកជាបន្ដបន្ទាប់។

គួរជម្រាបថា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មាននារី៣នាក់ បានបាត់ខ្លួនពេលទៅបោះតង់នៅទឹកធ្លាក់ឱម៉ាល់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់។ ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញនារី២នាក់ ជាប់នៅក្នុងតង់ ដោយក្នុងនោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈម្នាក់បន្ដបាត់ខ្លួន។

រំលងបានមួយថ្ងៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានជួយជម្លៀសភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀត ដែលបានធ្វើដំណើរកម្សាន្ដបែបបោះតង់នៅទីតាំងខាងលើ ដើម្បីមកកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ ហើយប្រតិបត្តិការនៅបន្ដដើម្បីរកនារីម្នាក់ដែលបាត់ខ្លួន។

ជាមួយគ្នានេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បានអំពាវនាវដល់ភ្ញៀវទេសចរដែលចង់ធ្វើដំណើរកម្សាន្ដ ពិសេសនៅតំបន់ព្រៃភ្នំ ទឹកជ្រោះ បោះតង់ជាដើមនោះ គួរបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈរដូវនេះជារដូវវស្សា ងាយនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង