ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ បណ្តាំរបស់ពុក កូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាត នៅគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បណ្តាំរបស់ពុក កូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ ។
ការបញ្ជាក់អះអាងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ធ្វេីឡេីងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីសមាសភាពនាយករដ្ឋមន្ត្រីអាណត្តិទី៧ គឺបណ្ឌិត ហ៊ុន ម៉ាណែត ។
ក្រោយការប្រកាសជាសាធារណៈសម្ដេចតេជោ បានផ្ដែផ្ដាំទៅកូនប្រុសច្បងគឺបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារថា «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន» ៕
