សម្ដេចតេជោ ប្រាប់ឯកឧត្ដម ហ៊ុន ម៉ាណែត ថាពេលកូនក្លាយជានាយករដ្ឋមន្ត្រី ត្រូវតែការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចថា «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន» ។
តាមរយៈបណ្ដាញសង្គម Twitter ផ្លូវការនាថ្ងៃទី២៦ កក្កដា សម្តេចតេជោ បានបង្ហោះសារដ៏មានអត្ថន័យថា «វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោត
ផ្តល់សេចក្តីទុកចិត្ត សម្រាប់គណរដ្ឋមន្ត្រីនាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ» ។
«ល្ងាចនេះទូរទស្សន៍បាយ័នចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីភាគ៧២គឺចំពេលដែលម៉ាណែតចាកផ្ទៃម្តាយថ្ងៃ២០តុលា១៩៧៧។
ជីវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ» ៕
