ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកមោងឬស្សី បានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ រួចរាល់ហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឬស្សី ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី បានអនុវត្តកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ដោយបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដើម្បីចូលរួមពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការថែរក្សានូវសេចក្តីសុខសាន្ត និងការជំរុញការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕
