**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ

ប្រធានសភាម៉ាឡេស៊ី៖ កម្ពុជាកាន់តែល្អប្រសើរ និងរីកចំរើនលូតលាស់ មានសំណង់អគារខ្ពស់ៗ និងផ្លូវគមនាគមន៍ ខ្វាត់ខ្វែង ដែលខ្ញុំស្ទើរតែមិនជឿថានេះជាទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល (Tan Sri Dato Johari bin Abdul) ប្រធានសភាម៉ាឡេស៊ី បានថ្លែងថា ពេលនេះ កម្ពុជាកាន់តែមានភាពល្អប្រសើរ និងរីកចំរើនលូតលាស់ មានសំណង់អគារខ្ពស់ៗ និងផ្លូវគមនាគមន៍ ខ្វាត់ខ្វែង ដែលរូបលោកស្ទើរតែមិនជឿថានេះគឺជាទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។

នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួប ឯកឧត្ដម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ក្នុងពេលដែលលោកអញ្ជើញមកបំពេញទស្សន កិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញរបស់ឯកឧត្តមប្រធានសភាម៉ាឡេស៊ី ដែលជាការផ្តល់នូវកិត្តិយសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានចូលរួម ជាសាក្សីនៃដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកសភាអណត្តិទី៧ ដែលកំពុងដំណើរការអោយកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្ដម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ាឡេស៊ី បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលជួបលោក ទោះបីជាសម្តេចកំពុងមមាញឹកយ៉ាងណាក៏ដោយ។ ឯកឧត្ដមប្រធានបាន កោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅពេលដែលលោកបានមកដល់ព្រលាន យន្តហោះ បើប្រៀបធៀបទៅកាលពី ២០ឆ្នាំមុនដែលលោកធ្លាប់បានមកឃើញកម្ពុជា។ ពេលនេះ កម្ពុជាកាន់តែមានភាពល្អប្រសើរ និងរីកចំរើនលូតលាស់ មានសំណង់អគារខ្ពស់ៗ និងផ្លូវគមនាគមន៍ ខ្វាត់ខ្វែង ដែលរូបលោកស្ទើរតែមិនជឿថានេះគឺជាទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។

ឯកឧត្ដមប្រធានសភាក៏បានរំលឹកកាលពីឆ្នាំ២០០០ ពេលនោះរូបគាត់បានធ្វើដំណើរទៅខេត្តកំពង់ចាម ជិះតាមផ្លូវរលាក់ប្រៀបដូចជាធ្វើដំណើរតាមទូកលើទឹកដែលមានរលកបក់បោកដូច្នេះដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមក៏បានអានសៀវភៅជាច្រើនអំពីប្រវត្តិរបស់ សម្តេច ហើយក៏បានយល់នូវ ដំណើរតស៊ូដ៏ស្វិតស្វាញ រួមទាំងឆ្លងកាត់ការលំបាកនានា ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេស ជាតិពីរបបខ្មែរក្រហម ដែលនៅទីបំផុតគឺបានដឹកនាំប្រទេសជាតិឲ្យរីកចម្រើន និងមានការឯកភាពជាតិ ដែលមេដឹកនាំបណ្តាប្រទេសអាស៊ានគួរអនុវត្តន៍និងរៀនសូត្រតាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះចំណាប់អារម្មណ៍ប្រកបដោយភាព វិជ្ជមានរបស់ឯកឧត្ដមប្រធានសភាម៉ាឡេស៊ី និងបានគូសបញ្ជាក់បន្ថែមថា រូបសម្តេចផ្ទាល់បាន ខិតខំធ្វើការដោយលំបាកលំបិនបំផុត មានប្រវត្តិឈឺចាប់និងបានកសាងប្រទេសពីបាតដៃទទេរ បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជាក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយ ដោយបានបង្រួបបង្រួមប្រទេសឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើង ជាតិសាសន៍ សាសនា មានសិទ្ធិសេរីភាព មានលទ្ធិប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិមាន កំណើនជាលំដាប់ បើទោះបីជាកម្ពុជាជួបប្រទៈនូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់រួមទាំង ជំងឺរាតត្បាត កូវីដ១៩ និងបច្ចុប្បន្នសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវកំណើនមួយដ៏ល្អ ពោលគឺកាលពីឆ្នាំ២០២២កន្លងមកកម្ពុជារក្សាបានកំណើនប្រមាណជាង៥% ហើយសង្ឃឹមថានិង រក្សាបានកំណើន ៥,៦% នៅក្នុងឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថាកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺរក្សាបាននូវសុខដុមរមនាគ្រប់សាសនាទាំងអស់ ជនជាតិម៉ូស្លីមមានសិទ្ធិសេរីភាព ទទួលបានការរីក ចម្រើន មិនមានការរើសអើង និងត្រូវបានយកចិត្តទុកដាក់ផ្តល់នូវតួនាទីក្នុងស្ថាប័នថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ ព្រមទាំងបានទទួលការហ្វឹកហ្វឺន ដែលបច្ចុប្បន្នបងប្អូនខ្មែរម៉ូស្លីមនៅកម្ពុជា ជាបញ្ញាវន្ត ដែលបានបម្រើការងារនៅគ្រប់លំដាប់ថ្នាក់នៅក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ដែលកាន់តួនាទីជាឯកអគ្គរាជទូតនៅតាមបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀតផង។

ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ សម្តេចតេជោមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ដែល នាំមកនូវការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម។ កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចនានា ពិសេសទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជាកាលពីដើម ឆ្នាំ២០២៣ ដែលបានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានសភានៃប្រទេសម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងក្របខណ្ឌអាស៊ាន ដែលភាគីទាំងពីរត្រូវជួយគ្នាទៅវិញទៅមក ជាពិសេស នៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសសន្តិសុខស្បៀង បង្កើនការតភ្ជាប់រវាងបណ្តាញប្រទេស នានានៅក្នុងវិស័យថាមពល ដូចជាការប្រើប្រាស់ឡើងវិញនូវថាមពលកកើតឡើងវិញ និងកិច្ច សហប្រតិបត្តិការលើការផលិតស្បៀង និងផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ប្រកបដោយស្ថេរភាព។សម្តេចតេជោបានបញ្ជាក់ផងដែរថា កន្លងមកអាស៊ានហាក់បានមើលទៅខាងក្រៅផ្ទៃក្នុងរបស់ខ្លួន ដែលជាសភាពការណ៍នៅក្នុសម័យកូវីដ១៩ ដែលបានជំរុញដល់បណ្តាប្រទេសាស៊ាន បែរមកគិតគូរ ក្នុងការទំនាក់ទំនងនិងការផ្លាស់ប្តូរជួយគ្នាទៅវិញទៅមកនៅក្នុក្របខណ្ឌអាស៊ាន។
ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្ដមប្រធានសភាម៉ាឡេស៊ី បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ខាមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង