**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឯកឧត្តម នេត្រ ភក្ត្រា៖ ជ័យជម្នះរបស់បក្សប្រជាជន ក្នុងការបោះឆ្នោតជាជោគជ័យរបស់ពលរដ្ឋ ជាប្រតិបត្តិករការពារសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត បានថ្លែងថា «ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាជោគជ័យរបស់ប្រជាពលរដ្ឋទាំងអស់ដើម្បីបន្តការពារថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវបន្តនូវបុព្វហេតុដ៏ថ្លៃថ្លារបស់គណបក្សក្នុងការបម្រើផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាឱ្យបានល្អប្រសើរបន្ថែមទៀតព្រោះអំពើល្អរបស់មន្ត្រីបក្សគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការស្រឡាញ់ គាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា»។

នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះក្នុងអំឡុងនៃកិច្ចប្រជុំបូកសរុបលទ្ធផលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកក្កដា និងការត្រៀមលក្ខណៈសម្រាប់ការបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដាខាងមុខ។

កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាមកពីថ្នាក់ខេត្ត ក្រុងនិងបក្សមូលដ្ឋានសង្កាត់ទាំង ៣ នៃក្រុងបូកគោ។ ឯកឧត្តមបានលើកឡើងថា៖«​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ!​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ!​ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ»។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបូកគោទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចការងារឃោសនាបោះឆ្នោតដោយពន្យល់ប្រជាពលរដ្ឋពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងជាពិសេសកម្មវិធីនយោបាយអាទិភាពដែលគណបក្សប្រជាជនកម្ពុជានឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ក្នុងការផ្តល់កិច្ចគាំពារសង្គម ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

ឯកឧត្តមបានថ្លែងថា ពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយសារតែបានមើលឃើញច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលចាប់តាំងពីឆ្នាំ១៩៧៩ មកក្នុងការសង្គ្រោះជាតិនិងប្រជាជនពីរបបខ្មែរក្រហម ស្វែងរកសុខសន្តិភាព និងនាំការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី មានកិត្តិស័ព្ទល្បីល្បាញ មានកិត្យានុភាពជាតិ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ, ពលរដ្ឋរស់នៅក្នុងសុខសន្តិភាព សុខដុមនីយកម្ម។

ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមាន
លេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព។ សន្តិភាពរយៈពេលជាង ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសដល់កម្ពុជាក្នុងការកសាងប្រទេសឡើងវិញឱ្យមានការរីកចម្រើនខ្លាំងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ កសាងខឿនសេដ្ឋកិច្ចរឹងមាំ ខឿនការពារជាតិ ខឿនសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គមព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ

អត្ថបទដែលជាប់ទាក់ទង