**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកតា ម៉ក់ ហ៊ឺន៖ កម្ពុជាអភិឌ្ឍន៍ ១៨០ដឺក្រេ មិនដូចការនិយាយរបស់ក្រុមមួយចំនួន នៅក្រៅប្រទេសតែងបង្កាច់បង្ខូចនោះឡើយ

ភ្នំពេញ៖ លោកតាម៉ក់ ហ៊ឺនអនិតិជនខ្មែរអាមេរិចដែលមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសបុកបានលើកឡើងថា៖ប្រទេសកម្ពុជាអភិវឌ្ឍន៍១៨០ដឺក្រេ មិនដូចការនិយាយរបស់ក្រុមមួយចំនួននៅក្រៅប្រទេសដែលតែងនិយាយអាក្រកពីកម្ពុជាឡើយ។

លោកតាម៉ក់ ហ៊ឺន បានលើកឡើងដូចនេះក្នុងឧកាសដំណើរទស្សនៈកិច្ចនៅកម្ពុជាលើកទី០២និងនៅពេលចុះជួបប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតនៃទីតាំងដែលលោកធ្លាប់រស់នៅពីមុនសម័យខ្មែរក្រហមនិងក្រោយសម័យខ្មែរក្រហម ។ ដោយមានការចូលរួមអមដំណើរដឹកនាំបញ្ហាញពីលោកឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យនិងជាអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨ ខែកក្កដា ២០២៣ ម្សិលមិញ ។

ក្នុងឧកាសសំណេះសំណាលជាមួយពលរដ្ឋខេត្តបន្ទាយមានជ័យ លោកតាម៉ក់ ហ៊ឺន បានលើកឡើងទៀតថា ៖រូបលោកនិងភរិយារួមនិងក្រុមការងារមកពីអាមេរិចជាង២០នាក់មកកម្ពុជាជាលើកទី០២នេះ គឺដើម្បីមកចូលរួមបោះឆ្នោតក្នុងនាមពលរដ្ឋខ្មែរដើម្បីប្រទេសកម្ពុជារីកចំរើននិងសន្តិភាពបន្តទៀតក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ។
ដូច្នេះក្នុងនាមជាខ្មែរដូចគ្នា. ដែលលោកធ្លាប់ឆ្លងកាត់ជាច្រើនជំនាន់និងធ្លាប់រស់នៅកម្ពុជាមុននិងពេលសម័យខ្មែរក្រហមគឺពីមុនកម្ពុជាមានតែសង្រ្គាមមិនមានអ្វីៗដូចបច្ចុប្បន្ននេះនោះទេគឺកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ ភ្លើង ទឹក ដល់តំបន់ដាច់ស្រយាលនិយាយរួមគ្រាន់តែគាត់មកលើកទី០១នាចុងឆ្នាំ២០២២និងលើកទី០២នេះមានភាពរីកចំរើនខុសគ្នាច្រើនណាស់ ។
ដើម្បីអោយប្រទេសមានការរីកចំរើនទៅមុខទៀតបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញុងរបស់ក្រុមមួយចំនួនតូចនៅក្រៅប្រទេស ដែលតែងតែបង្កាច់បង្ខូចកម្ពុជាប្រាប់បងប្អូននៅក្រៅប្រទេសទាំងមិនពិតគឺបងប្អូនត្រូវដឹងដោយខ្លួនឯងដែលរស់នៅផ្ទាល់ថាប្រទេសយើងអភិវឌ្ឍអ្វីខ្លះ បងប្អូនរស់នៅដោយសុខសប្បាយមានការងារធ្វើ តើដោយសារអ្វី ចឹងត្រូវតែទៅបោះឆ្នោតជូនគណៈបក្សណាដែលនៅជិតបងប្អូននិងនៅបំរើបងប្អូននោះទើបសន្លឹកឆ្នោតមានតំលៃ។

លោកតា ម៉ក់ ហ៊ឺន បញ្ជាក់ថា៖ការមកទស្សនៈកិច្ចនៅកម្ពុជាជាពិសេសនៅខេត្តបន្ទាយមានជ័យកាន់តែអោយលោកដឹងច្បាស់ពីការអភិវឌ្ឍន៍នៅកម្ពុជានិងតំលៃនៃសន្តិភាពមិនអាចកាត់ថ្លៃបានដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង