ឃាត់ខ្លួនសមាជិកក្រុមប្រឆាំង២នាក់ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន២នាក់ទៀត តាមដីកាតុលាការ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។
បុគ្គលទាំងពីររូបនោះ រួមមានទី១ ឈ្មោះ អេង ស្រូយ ភេទប្រុស នៅខេត្តតាកែវ និងទី២ ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន ដើម្បីចាត់វិធានការតាមនីតិវិធី៕

